ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។
 [១០៣] គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​អតិ្ថ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​គន្ថៈ ជា​បច្ច័យ​នៃ​កាយ​នេះ​ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ពួក​គន្ថៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​នូវ​ចក្ខុ …ត្រេកអរ រីករាយ​ចំពោះ​វត្ថុ រាគៈ​កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។បេ។ វត្ថុ ជា​បច្ច័យ​នៃ​ពួក​គន្ថៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នោ​គន្ថ​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង
ថយ | ទំព័រទី ៩៣ | បន្ទាប់