ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ មិនមែន​ជា​គន្ថៈ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​នូវ​ចក្ខុ …ត្រេកអរ រីករាយ​ចំពោះ​វត្ថុ ពួក​គន្ថៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ វត្ថុ ជា​បច្ច័យ​នៃ​ពួក​គន្ថៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​សីលព្វត​បរាមាស​កាយគន្ថៈ​ផង សម្បយុត្ត​កក្ខន្ធ​ផង ជា​បច្ច័យ​នៃ​អភិជ្ឈា​កាយគន្ថៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ (បណ្ឌិត​គប្បី​ធ្វើ) ឲ្យ​ជា​ចក្កៈ​ផង​ចុះ។ សហជាត គឺ​សីលព្វត​បរាមាស​កាយគន្ថៈ​ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​អភិជ្ឈា​កាយគន្ថៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ (បណ្ឌិត​គប្បី​ធ្វើ) ឲ្យ​ជា​ចក្កៈ​ផង​ចុះ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​គន្ថ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ខន្ធ១ មិនមែន​ជា​គន្ថៈ​ក្តី ពួក​គន្ថៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ …សហជាត គឺ​ពួក​គន្ថៈ​ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជា​គន្ថៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៩៤ | បន្ទាប់