សហជាត គឺ​ពួក​គន្ថៈ​ផង ពួក​មហាភូត​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​គន្ថៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ជា​បច្ច័យ​នៃ​បុរេ​ជាត កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ បច្ឆា​ជាត គឺ​ពួក​គន្ថៈ​ផង កពទ្បិង្កា​រា​ហារ​ផង ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ បច្ឆា​ជាត គឺ​ពួក​គន្ថៈ​ផង រូប​ជីវិតិន្រ្ទិយ​ផង ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ គន្ថ​ធម៌​ក្តី នោ​គន្ថ​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​ធម៌​ផង នៃ​នោ​គន្ថ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ មិនមែន​ជា​គន្ថៈ​ផង សីលព្វត​បរាមាស​កាយគន្ថៈ​ផង ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​អភិជ្ឈា​កាយគន្ថៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ (បណ្ឌិត​គប្បី​ធ្វើ) ឲ្យ​ជា​ចក្កៈ​ផង​ចុះ។ សហជាត គឺ​សីលព្វត​បរាមាស​កាយគន្ថៈ​ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​អភិជ្ឈា​កាយគន្ថៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ (បណ្ឌិត​គប្បី​ធ្វើ) ឲ្យ​ជា​ចក្កៈ​ផង​ចុះ។
 [១០៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ប្ប​ច្ច័​យទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៩៥ | បន្ទាប់