នីវរណ​វិប្បយុត្ត​នី​វរ​ណិយ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៤៤] ធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិយៈ អាស្រ័យ​នូវ​ធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិយៈ នូវ​ខន្ធ២ …បដិសន្ធិ។ សេចក្តី​បំប្រួញ។ លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ឡើយ។

ចប់ នីវរណ​វិប្បយុត្ត​នី​វរ​ណិយ​ទុ​កៈ


បរាមាស​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៤៥] នោប​រា​មាស​ធម៌ អាស្រ័យ​នូវ​បរាមាស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​បរា​មា​សៈ។ នោប​រា​មាស​ធម៌ អាស្រ័យ​នូវ​នោប​រា​មាស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជា​បរា​មា​សៈ នូវ​ខន្ធ២ …បដិសន្ធិ ដរាបដល់​ពួក​អសញ្ញ​សត្វ ពួក​មហាភូត។ បរាមាស​ធម៌
ថយ | ទំព័រទី ២១៥ | បន្ទាប់