[២៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ …ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤។ សេចក្តី​បំប្រួញ។ …ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤។
 [២៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ …ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ អនុលោម​មាតិកា ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ សញ្ញោជន​ទុ​កៈ។


សញ្ញោ​ជនិយ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៧] សញ្ញោ​ជនិ​យធម៌ (ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ) អាស្រ័យ​នូវ​សញ្ញោ​ជនិ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​សញ្ញោ​ជនិយៈ នូវ​ខន្ធ២ …វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១…។ ដូចគ្នានឹង​លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។

ចប់ សញ្ញោ​ជនិយ​ទុ​កៈ។

ថយ | ទំព័រទី ២២ | បន្ទាប់