សញ្ញោជន​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៨] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​សញ្ញោជនៈ នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​សញ្ញោជនៈ នូវ​ខន្ធ២ …។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​សញ្ញោជនៈ នូវ​ខន្ធ២ …ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ មាន​បដិសន្ធិ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ
ថយ | ទំព័រទី ២៣ | បន្ទាប់