ពិចារណា​ឃើញ ត្រេកអរ រីករាយ ចំពោះ​ពួក​បរា​មដ្ឋ​ក្ខន្ធ និង​ពួក​នោប​រា​មា​សក្ខន្ធ ថា​មិន​ទៀង …បរា​មា​សៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ខន្ធ​នោះ។ សូម្បី​ក្នុង​វារៈ​ដទៃ បណ្ឌិត​ក៏​គប្បី​ប្រារព្ធ​វារៈ​ទាំង៣ ហើយ​ធ្វើ​យ៉ាងនេះ​ដែរ។ ទុ​កៈ​នេះ ប្រហែលគ្នា​នឹង​បរាមាស​ទុ​កៈ​ដែរ។ លោ​កុត្ត​រៈ ដែល​បណ្ឌិត​មិន​គប្បី​បាន​ក្នុង​ទុ​កៈ​ណា ក៏​មិន​គប្បី​ធ្វើ​ក្នុង​ទុ​កៈ​នោះ។

ចប់ បរាមាស​បរា​មដ្ឋ​ទុ​កៈ។


បរាមាស​វិប្បយុត្ត​បរា​មដ្ឋ​ទុ​កៈ
បដិ​ច្ច​វារៈ


 [៣១៣] បរាមាស​វិប្បយុត្ត​បរា​មដ្ឋ​ធម៌ អាស្រ័យ​បរាមាស​វិប្បយុត្ត​បរា​មដ្ឋ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​បរាមាស​វិប្បយុត្ត​បរា​មដ្ឋ​ក្ខន្ធ១ នូវ​ខន្ធ២…។ បរាមាស​វិប្បយុត្ត​អប​រាម​ដ្ឋ​ធម៌ អាស្រ័យ​នូវ​បរាមាស​វិប្បយុត្ត​អប​រាម​ដ្ឋ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ​យ៉ាងណាមិញ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ឡើយ។

ចប់ បរាមាស​វិប្បយុត្ត​បរា​មដ្ឋ​ទុ​កៈ។
ចប់ អនុលោម​ទុក​ប្ប​ដ្ឋាន ខាងដើម។

ថយ | ទំព័រទី ២៦៧