ដរាបដល់​ពួក​អសញ្ញ​សត្វ និង​ពួក​មហាភូត។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ នូវ​ខន្ធ២…។ នូវ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​…។ បញ្ហា​ទាំង២ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ ទុ​កៈ​នេះ ដូចគ្នានឹង​លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។

ចប់ សញ្ញោជន​វិប្បយុត្ត​សញ្ញោ​ជនិយ​ទុ​កៈ។


គន្ថ​ទុ​កៈ
បដិ​ច្ច​វារៈ


 [៨១] គន្ថ​ធម៌ (ធម៌​ជា​គ្រឿង​ដោត​ក្រង) អាស្រ័យ​នូវ​គន្ថ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អភិជ្ឈា​កាយគន្ថៈ អាស្រ័យ​នូវ​សីលព្វត​បរាមាស​កាយគន្ថៈ សីលព្វត​បរាមាស​កាយគន្ថៈ អាស្រ័យ​នូវ​អភិជ្ឈា​កាយគន្ថៈ អភិជ្ឈា​កាយគន្ថៈ អា​ស្រ័យ​នូវ​ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ (កាយគន្ថៈ គឺ​សេចក្តី​ប្រកាន់​មាំ ថា​នេះ​ជា​របស់​ពិត) ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ អាស្រ័យ​នូវ​អភិជ្ឈា​កាយគន្ថៈ (ទើប​កើតឡើង)។ នោ​គន្ថ​ធម៌ (ធម៌​មិនមែន​ជា​គ្រឿង​ដោត​ក្រង) អាស្រ័យ
ថយ | ទំព័រទី ៧៤ | បន្ទាប់