ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសមុដ្ឋានក្ខន្ធ អាស្រ័យនូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ …។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវវត្ថុផង។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង