[៥៤] នោចិត្តធម៌ ពឹងផ្អែកនឹងចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកចិត្ត ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងចិត្ត ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ នោចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២ … មានអហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ ពួកខន្ធដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ ពួកខន្ធដែលច្រឡំដោយកាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកនោចិត្តក្ខន្ធជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ ចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកអហេតុកក្ខន្ធ ដែលមិនមែនជាចិត្ត ចិត្តជាអហេតុកប្បដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។បេ។ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្ត ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ ពឹងផ្អែកនឹងកាយាយតនៈ។បេ។