ក្នុង​ខណៈ​នៃ​បដិសន្ធិ មោហៈ​ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី ពឹងផ្អែក​នឹង​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សា​រម្ម​ណក្ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ ពឹងផ្អែក​នឹង​ពួក​មហាភូត។ សា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌​ផង នឹង​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង នឹង​ខន្ធ២ … ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ។បេ។ ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​សា​រម្ម​ណៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ។ អនា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌​ផង នឹង​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ ពឹងផ្អែក​នឹង​ពួក​សា​រម្ម​ណក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌​ផង នឹង​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​សា​រម្ម​ណៈ​ផង នឹង​វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ២ផង នឹង​សា​រម្ម​ណក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ១០ | បន្ទាប់