ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ចិត្ត ពឹងផ្អែក​នឹង​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ផង នឹង​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ចិត្តសមុដ្ឋាន​ធម៌​ក្តី នោ​ចិត្តសមុដ្ឋាន​ធម៌​ក្តី ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌​ផង នឹងនោ​ចិត្តសមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចក្ខុវិញ្ញាណ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង នឹង​ខន្ធ២ … ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ខន្ធ២ក្តី ចិត្ត​ក្តី ពឹងផ្អែក​នឹង​ចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ​ដែរ។ សេចក្តី​បំប្រួញ។
 [១៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៦៤] ចិត្តសមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​បច្ច័យ​ទាំងអស់​ក្តី បញ្ហា​ទាំង៩ក្តី បណ្ឌិត​គប្បី​ធ្វើឲ្យ​ដូចគ្នានឹង​បដិ​ច្ច​វារៈ​ចុះ ឯបញ្ច​វិញ្ញាណ បណ្ឌិត​គប្បី​ធ្វើ​ចុះ មាន​វារៈ៣ និង​មោហៈ​ដែរ។
 [១៦៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២៦ | បន្ទាប់