គឺ​ពួក​ចិត្តសមុដ្ឋាន​ហេតុ ជា​បច្ច័យ​នៃ​ចិត្ត ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ចិត្តសមុដ្ឋាន​ហេតុ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​ចិត្តសមុដ្ឋាន​ធម៌​ផង នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ចិត្តសមុដ្ឋាន​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្ត​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
 [១៧១] ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ​ក្តី ចិត្ត​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​នោ​ចិត្តសមុដ្ឋាន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ បុគ្គល​ឃើញច្បាស់​នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​នោ​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ថា​មិន​ទៀង។បេ។ បុគ្គល​ត្រេកអរ រីករាយ
ថយ | ទំព័រទី ១២៩ | បន្ទាប់