ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ពួក​សា​រម្ម​ណក្ខន្ធ​ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​សា​រម្ម​ណចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពួក​សា​រម្ម​ណក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អនា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ …នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​អនា​រម្ម​ណក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ
ថយ | ទំព័រទី ១៤ | បន្ទាប់