ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប ចិត្ត​អាស្រ័យ​នូវ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​វត្ថុ។ ចិត្តធម៌​ក្តី នោ​ចិត្តធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។ នោ​ចិត្តធម៌ អាស្រ័យ​នូវ​ចិត្តធម៌​ផង នូវ​នោ​ចិត្តធម៌​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប ខន្ធ២ អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ​ផង នូវ​ចិត្ត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​នោ​ចិ​ត្ត​ក្ខន្ធ អាស្រ័យ​នូវ​ចិត្ត​ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​មហាភូត​ផង។ ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ។
 [៤៧] នោ​ចិត្តធម៌ អាស្រ័យ​នូវ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​ចិត្ត។ នោ​ចិត្តធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ
ថយ | ទំព័រទី ៣២ | បន្ទាប់