នោ​ចិត្តធម៌ ពឹងផ្អែក​នឹង​ចិត្តធម៌​ផង នឹងនោ​ចិត្តធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត​ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ពួក​នោ​ចិ​ត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត​ផង នឹង​វត្ថុ​ផង ក្នុង​ខណៈ នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត​ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​នោ​ចិ​ត្ត​ក្ខន្ធ​ពឹងផ្អែក​នឹង​ចិត្ត​ផង នឹង​វត្ថុ​ផង។
 [៥២] នោ​ចិត្តធម៌ ពឹងផ្អែក​នឹង​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​ចិត្តធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត នឹង​ខន្ធ២។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​នោ​ចិ​ត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​នោ​ចិ​ត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ ចិត្តធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្ត ពឹងផ្អែក​នឹង​ពួក​នោ​ចិ​ត្ត​ក្ខន្ធ ចិត្ត ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត ពឹងផ្អែក​នឹង​ពួក​នោ​ចិ​ត្ត​ក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ។
ថយ | ទំព័រទី ៣៥ | បន្ទាប់