ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ច្រឡំ​នឹង​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត ខន្ធ១ជា​បដិសន្ធិ ច្រឡំ​នឹង​ខន្ធ២។ ចិត្តធម៌ ច្រឡំ​នឹងនោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តជា​បដិសន្ធិ ច្រឡំ​នឹង​ពួក​ខន្ធ ដែល​មិនមែន​ជា​ចិត្ត។ ចិត្តធម៌​ក្តី នោ​ចិត្តធម៌​ក្តី ច្រឡំ​នឹងនោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តធម៌​ក្តី ច្រឡំ​នឹង​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត នឹង​ខន្ធ២។បេ។ ជា​បដិសន្ធិ។ នោ​ចិត្តធម៌ ច្រឡំ​នឹង​ចិត្តធម៌​ផង នឹងនោ​ចិត្តធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ច្រឡំ​នឹង​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត​ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២។បេ។ ជា​បដិសន្ធិ។ សេចក្តី​បំប្រួញ។
 [៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។ សេចក្តី​បំប្រួញ។
 [៦០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។ ការរាប់២យ៉ាង​ក្រៅពី​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី ទាំងអស់​នេះ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
ថយ | ទំព័រទី ៤០ | បន្ទាប់