នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​ចិត្តធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន … ដូចជា​ដំណើរ​ទី១ មិន​មានការ​ធ្វើ​ឲ្យ​ផេ្សងៗគា្ន​ទេ។ នេះ​ជា​សេចក្តី​ផេ្សង​គ្នា គឺ​រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ នោ​ចិ​ត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ។បេ។ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​ចិត្តធម៌​ផង នៃ​នោ​ចិត្តធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន … ដូចជា​ដំណើរ​ទី១ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគា្ន​ទេ។ នេះ​ជា​សេចក្តី​ផ្សេងគ្នា គឺ​រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ នោ​ចិ​ត្ត​ក្ខន្ធ (ជា​បច្ច័យ) នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ។បេ។ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ចិត្តធម៌​ក្តី នោ​ចិត្តធម៌​ក្តី ជា​បច្ច័យ​នៃ​ចិត្តធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្ត​ប្រារព្ធ​នូវ​ចិត្ត​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង មាន​វារៈ៣។
 [៦៣] ចិត្តធម៌ ជា​បច្ច័យ​នៃ​ចិត្តធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ចិត្ត​កើតឡើង ព្រោះ​ធើ្វ​នូវ​ចិត្ត ឲ្យ​ជាទី​គោរព។ ចិត្តធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ
ថយ | ទំព័រទី ៤៣ | បន្ទាប់