[៧៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។
អនុលោមប្បដិលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។
[៧៩] ចេតសិកធម៌(១) អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ ខន្ធ១ អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ។បេ។ អចេតសិកធម៌(២) អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកចេតសិកក្ខន្ធ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចេតសិកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។

ចប់ ចិត្តទុកៈ។
ចេតសិកទុកៈ។
បដិច្ចវារៈ

(១) គឺវេទនា សញ្ញា និងសង្ខារ។ អដ្ឋកថា។ (២) គឺចិត្ត រូប និងនិព្វាន។ អដ្ឋកថា។