មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​ចិត្ត​ផង។ អចេតសិក​ធម៌ អាស្រ័យ​នូវ​ចេតសិក​ធម៌​ផង នូវ​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ជា​អហេតុកៈ​ផង នូវ​ចិត្ត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ជា​អហេតុកៈ​ផង នូវ​ពួក​មហាភូត​ផង កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ចិត្ត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី អាស្រ័យ​នូវ​ចេតសិក​ធម៌​ផង នូវ​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ ជា​អហេតុកៈ​ផង នូវ​ចិត្ត​ផង ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ផង នូវ​ចិត្ត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ខន្ធ២…។
ថយ | ទំព័រទី ៦៤ | បន្ទាប់