សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌​ផង នឹង​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​សា​រម្ម​ណៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ ពឹងផ្អែក​នឹង​ពួក​សា​រម្ម​ណក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង។
 [១០] សា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​សា​រម្ម​ណៈ នឹង​ខន្ធ២ … ជា​បដិសន្ធិ។ សា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​សា​រម្ម​ណក្ខន្ធ​ជា​បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ។ សា​រម្ម​ណធម៌ ពឹងផ្អែក​នឹង​សា​រម្ម​ណធម៌​ផង នឹង​អនា​រម្ម​ណធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង នឹង​ខន្ធ២ … ច្រឡំ​ដោយ​កាយវិញ្ញាណ។បេ។ ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​សា​រម្ម​ណៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ។ សេចក្តី​បំព្រួញ។
ថយ | ទំព័រទី ៨ | បន្ទាប់