ឧបាទាន​ទុ​កៈ យ៉ាងណា (ឧបាទាន​ឧបា​ទា​និយ​ទុ​កៈ) ក៏​យ៉ាងនោះ​ដែរ បដិ​ច្ច​វារៈ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។ អាម​សនៈ គឺ​បរាមាស​ទុ​កៈ ទើប​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា។
បញ្ហា​វារៈ
 [១៦៩] ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ បញ្ហា​ទាំង៩ មិន​ប្លែក​គ្នា​ទេ ដូច​ឧបាទាន​ទុ​កៈ​ដែរ។
 [១៧០] ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន ប្រារព្ធ​ហើយ​នូវ​ពួក​ឧបាទាន
ថយ | ទំព័រទី ១៤៣ | បន្ទាប់