ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទានក្តី ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទានក្តី ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទានក្តី ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទានក្តី ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទានក្តី ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទានក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទានក្តី ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទានក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង ដោយហេតុប្បច្ច័យ។
[១៧៤] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ដោយអារម្មណប្បច្ច័យ គឺពួកឧបាទានកើតឡើង ព្រោះប្រារព្ធនូវពួកឧបាទាន។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកខន្ធប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន កើតឡើង ព្រោះប្រារព្ធនូវពួកឧបាទាន។