បណ្ឌិត​គប្បី​សួរ​នូវ​មូល​ចុះ ពួក​ឧបាទាន​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ឧបាទាន។ ធម៌​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន។ បណ្ឌិត​គប្បី​ធ្វើ​វារៈ៣យ៉ាង​ចុះ។ ក្នុង​តំណ​ដែល​តគ្នា បណ្ឌិត គប្បី​ធ្វើ​វារៈ៣យ៉ាង​ទៀត​ចុះ។
 [១៧៥] ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ សហជាតា​ធិប​តិ មាន​វារៈ៣ដែរ។ អធិបតិ​ទាំង២យ៉ាង បណ្ឌិត​គប្បី​ធ្វើ​ក្នុង​វារៈ​ទាំង៣ចុះ។ ឯឃដ​នា​ធិប​តិ មាន​វារៈ៣។
 [១៧៦] ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ដោយ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤៩ | បន្ទាប់