គឺ​ពួក​ខន្ធ​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបា​ទាន​មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបា​ទា​នក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ បញ្ហា៩យ៉ាង បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ អា​វជ្ជ​នា​ក្តី វុ​ដ្ឋានៈ​ក្តី មិន​មាន​ទេ។
 [១៧៧] ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​មាន​វារៈ៩។ … ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៧៨] ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។ មាន​វារៈ៣។ ធម៌​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​ខន្ធ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៥០ | បន្ទាប់