ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៨១] ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ផង នៃ​ធម៌​ដែល​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
វារៈ៩ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ ក្នុង​មូល​នៃ​បច្ច័​យមួយៗ មាន​បញ្ហា​បីៗ។
 [១៨២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​នោ​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៥២ | បន្ទាប់