[២០៨] កិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃនោកិលេសធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩។
[២០៩] នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនោកិលេសចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺនោកិលេសចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយកម្មប្បច្ច័យ គឺនោកិលេសចេតនា ជាបច្ច័យនៃពួកកិលេស ដោយកម្មប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយកម្មប្បច្ច័យ គឺនោកិលេសចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកិលេសផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។