គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូបជាឧបាទា ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ …។ ឯនានាខណិកៈ គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកកដត្តារូបជាឧបាទា ដោយកម្មប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាឧបាទា និងជានោឧបាទាផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូប ជាឧបាទា និងជានោឧបាទាផង ដោយកម្មប្បច្ច័យ។
[៣៧] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ជានោឧបាទា នៃខន្ធ៣ … ជាបដិសន្ធិ មានវារៈ៣។
[៣៨] នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាបច្ច័យនៃឧបាទាកាយនេះ ដោយអាហារប្បច្ច័យ។ បណ្ឌិត គប្បីសួរនូវមូលផងចុះ កពឡិង្ការាហារ ជាបច្ច័យនៃនោឧបាទាកាយនេះ ដោយអាហារប្បច្ច័យ។