ឯបច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃនោឧបាទាកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺនោឧបាទាខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាឧបាទា ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃឧបាទាកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាឧបាទា និងជានោឧបាទា ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យ នៃឧបាទាកាយ និងនោឧបាទាកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៤២] ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់អាហារ និងឥន្រ្ទិយ។ កពឡិង្ការាហារ
[៤២] ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់អាហារ និងឥន្រ្ទិយ។ កពឡិង្ការាហារ