ឧបាទានសម្បយុត្តទុកៈ
បដិច្ចវារៈ
[១៣៤] ឧបាទានសម្បយុត្តធម៌(១) (ធម៌ប្រកបដោយឧបាទាន) អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវឧបាទានសម្បយុត្តក្ខន្ធ១ នូវខន្ធ២…។ ឧបាទានវិប្បយុត្តធម៌(២) (ធម៌ដែលប្រាសចាកឧបាទាន) អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានសម្បយុត្តក្ខន្ធ លោភៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានសម្បយុត្តក្ខន្ធ១ នូវខន្ធ២ … ខន្ធ៣ក្តី លោភៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ នូវខន្ធ២…។
(១) បានដល់ លោភមូល៨ ជាទិដ្ឋិគតសម្បយុត្ត៤ ជាទិដ្ឋិគតវិប្បយុត្ត៤។ (២) បានដល់ លោភៈ ជាទិដ្ឋិគតវិប្បយុត្តទាំង៤ ទោសមូល២ មោហមូល២ កុសលក្នុងភូមិ៤ វិបាកក្នុងភូមិ៤ កិរិយាព្យាក្រឹត ក្នុងភូមិ៣ រូប និងនិព្វាន។