ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ នោ​ឧបា​ទា​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ក្នុង​នោ​ឧបា​ទា​មូល​កៈ មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។ នោ​ឧបា​ទា​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទា​ធម៌​ផង នឹងនោ​ឧបា​ទា​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​នោ​ឧបា​ទា​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ។
 [១៩] នោ​ឧបា​ទា​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​នោ​ឧបា​ទា​ខន្ធ​ជា​បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ។ នោ​ឧបា​ទា​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​ឧបា​ទា​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទា​ធម៌​ផង នឹងនោ​ឧបា​ទា​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខា​យតនៈ​ផង នឹង​ខន្ធ២ … ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​នោ​ឧបា​ទា​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ១២ | បន្ទាប់