[១៦៦] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ … ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៦៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។ អនុលោម​មាតិកា។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ ឧបាទាន​សម្បយុត្ត​ទុ​កៈ។


ឧបាទាន​ឧបា​ទា​និយ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៦៨] ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌ ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​កាមុបាទាន អាស្រ័យ​នូវ​ទិ​ដ្ឋុ​បា​ទាន ទិ​ដ្ឋុ​បា​ទាន អាស្រ័យ​នូវ​កាមុបាទាន។ ចក្កៈ។ ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន អាស្រ័យ​នូវ​ធម៌ ជា​ឧបាទាន
ថយ | ទំព័រទី ១៤០ | បន្ទាប់