ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ឧបាទាន​វិប្បយុត្ត​អនុ​ឧបា​ទា​និ​យធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​អនុ​បាទា​និ​យក្ខ​ន្ធ១ នូវ​ខន្ធ២…។ ឧបាទាន​វិប្បយុត្ត​ឧបា​ទា​និ​យធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​វិប្បយុត្ត​អនុ​បាទា​និ​យក្ខ​ន្ធ។ ឧបាទាន​វិប្បយុត្ត​ឧបា​ទា​និ​យធម៌​ក្តី ឧបាទាន​វិប្បយុត្ត​អនុ​បា​ទា​និ​យធម៌​ក្តី អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​អនុ​បាទា​និ​យក្ខ​ន្ធ១។ ឧបាទាន​វិប្បយុត្ត​ឧបា​ទា​និ​យធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ឧបា​ទា​និ​យធម៌​ផង នូវ​ឧបាទាន​វិប្បយុត្ត​អនុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​វិប្បយុត្ត​អនុ​បាទា​និ​យក្ខ​ន្ធ​ផង នូវ​ពួក​មហាភូត​ផង។
ថយ | ទំព័រទី ១៥៤ | បន្ទាប់