ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​កិលេស​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​កិលេស​ផង នូវ​ពួក​មហាភូត​ផង។ … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ ព្រោះ​នសម​នន្ត​រប្ប​ច្ច័​យ ព្រោះ​នអញ្ញមញ្ញ​ប្ប​ច្ច័​យ ព្រោះ​នឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៩១] កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ មោហៈ ទិដ្ឋិ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ មោហៈ មានះ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ មោហៈ មានះ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ មោហៈ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​វិចិកិច្ឆា មោហៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​ឧទ្ធច្ចៈ។ ក្នុង​អរូប មិន​មានទោស​មូល​ទេ។ នោ​កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ពួក​កិលេស ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​កិលេស។
ថយ | ទំព័រទី ១៥៩ | បន្ទាប់