សង្កិ​លិ​ដ្ឋ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២១៩] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង នូវ​ខន្ធ២…។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង នូវ​ខន្ធ២…។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ១៨២ | បន្ទាប់