ឯសហជាតា​ធិប​តិ គឺ​នោ​ឧបា​ទា​ធិប​តិ​ធម៌ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​នោ​ឧបា​ទា​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​នោ​ឧបា​ទា​ធិប​តិ​ធម៌ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌​ផង នៃ​នោ​ឧបា​ទា​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​នោ​ឧបា​ទា​ធិប​តិ​ធម៌ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា និង​ជា​នោ​ឧបា​ទា​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៣២] នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​ឧបា​ទា​ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នោ​ឧបា​ទា​ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ជា​បច្ច័យ​នៃ​គោត្រភូ និង​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ ដូចគ្នានឹង​និស្សយ​ប្ប​ច្ច័​យ ក្នុង​បច្ចយ​វារៈ​ដែរ។
ថយ | ទំព័រទី ២១ | បន្ទាប់