ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ផង នូវ​ពួក​កិលេស​ផង នូវ​ខន្ធ២…។ ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ក្តី អាស្រ័យ​នូវ​ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នូវ​ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ផង នូវ​លោភៈ​ផង នូវ​ខន្ធ២…។ ចង​ជា​ចក្កៈ​ផង​ចុះ។
 [២៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៥៦] ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​វិចិកិច្ឆា មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ២១១ | បន្ទាប់