ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ឲ្យ​ជាទី​គោរព។បេ។ មាន​វារៈ៣ ឯអធិបតិ​ទាំង២ បណ្ឌិត​គប្បី​ធ្វើឲ្យ​មាន​វារៈ៣ផង​ចុះ។ អធិបតិ២ក្រៅពី​នេះ បណ្ឌិត គប្បី​ធ្វើឲ្យ​មាន​វារៈ៣ ដូចគ្នា។
 [២៦១] ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​បណ្ឌិត​គប្បី​ធ្វើឲ្យ​មាន​វារៈ៩ ការពិចារណា​ក្តី វុ​ដ្ឋានៈ​ក្តី មិន​មាន​ទេ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧប្ប​និស្សយ​ប្ប​ច្ច័​យ មាន​ប្រស្នា៩ ការចែក មិន​មាន​ទេ។ …ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៦២] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង
ថយ | ទំព័រទី ២១៥ | បន្ទាប់