គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នទស្សនេ​នប​ហា​តព្វ​ក្ខន្ធ១ នូវ​ខន្ធ២…វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ មហាភូត១…។ នទស្សនេ​នប​ហា​តព្វ​ធម៌ អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ធម៌​ផង នូវ​នទស្សនេ​នប​ហា​តព្វ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ទស្សនេ​នប​ហា​តព្វ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
 [២៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២៧២] ទស្សនេ​នប​ហា​តព្វ​ធម៌ អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។ នទស្សនេ​នប​ហា​តព្វ​ធម៌ អា​ស្រ័យ​នូវ​នទស្សនេ​នប​ហា​តព្វ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ រហូតដល់​ពួក​អសញ្ញ​សត្វ។
ថយ | ទំព័រទី ២២០ | បន្ទាប់