បញ្ហា​វារៈ


 [២៨២] ទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នទស្សនេ​នប​ហា​តព្វ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នទស្សនេ​នប​ហា​តព្វ​ហេតុ (ហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​សោតាបត្តិ​មគ្គ) ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
 [២៨៣] ទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ត្រេកអរ រីករាយ ចំ​ពោះ​ទស្សនេ​នប​ហា​តព្វ​រាគៈ ទស្សនេ​នប​ហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ទស្សនេ​នប​ហា​តព្វ​រាគៈ​នោះ ទិដ្ឋិ …វិចិកិច្ឆា …ទស្សនេ​នប​ហា​តព្វ​ទោមនស្ស កើតឡើង បុគ្គល​ត្រេកអរ រីករាយ ចំ​ពោះ​ទស្សនេ​នប​ហា​តព្វ​ទិដ្ឋិ ទស្សនេ​នប​ហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ទស្សនេ​នប​ហា​តព្វ​ទិដ្ឋិ​នោះ ទិដ្ឋិ​… វិចិកិច្ឆា​…ទស្សនេ​នប​ហា​តព្វ​ទោមនស្ស កើតឡើង វិចិកិច្ឆា កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វិចិកិច្ឆា ទិដ្ឋិ …ទោមនស្ស កើតឡើង ទស្សនេ​នប​ហា​តព្វ​ទោមនស្ស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ទស្សនេ​នប​ហា​តព្វ​ទោមនស្ស
ថយ | ទំព័រទី ២២៦ | បន្ទាប់