ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ក្នុង​កាលមុន។បេ។ នូវ​ចក្ខុ … នូវ​វត្ថុ …ឃើញ​នូវ​ពួក​នទស្សនេ​នប​ហា​តព្វ​ក្ខន្ធ ថា​មិន​ទៀង …ត្រេកអរ រីករាយ នទស្សនេ​នប​ហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រា​រព្ធ​នូវ​នទស្សនេ​នប​ហា​តព្វ​ក្ខន្ធ​នោះ ឧទ្ធច្ចៈ …នទស្សនេ​នប​ហា​តព្វ​ទោមនស្ស កើតឡើង ដោយ​ទិព្វចក្ខុ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន …នូវ​សីល​… នូវ​ឧបោសថកម្ម​… ក្នុង​កាលមុន​… អំពី​ឈាន។បេ។ នូវ​ចក្ខុ​… នូវ​វត្ថុ …ត្រេកអរ រីករាយ ចំពោះ​ពួក​នទស្សនេ​នប​ហា​តព្វ​ក្ខន្ធ ទស្សនេ​នប​ហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រា​រព្ធ​នូវ​នទស្សនេ​នប​ហា​តព្វ​ក្ខន្ធ​នោះ ទិដ្ឋិ …វិចិកិច្ឆា … ទស្សនេ​នប​ហា​តព្វ​ទោមនស្ស កើតឡើង។
 [២៨៤] ទស្សនេ​នប​ហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ទស្សនេ​នប​ហា​តព្វ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ទស្សនេ​នប​ហា​តព្វ​រាគៈ ឲ្យ​ជាទី​គោរព ត្រេកអរ រីករាយ ចំ​ពោះ​ទស្សនេ​នប​ហា​តព្វ​រាគៈ ធ្វើ​នូវ​ទស្សនេ​នប​ហា​តព្វ​រាគៈ​នោះ ឲ្យ​ជាទី​គោរព …
ថយ | ទំព័រទី ២២៨ | បន្ទាប់