[២៩៦] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ … ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៤ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤។
 [២៩៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ ទស្សន​ទុ​កៈ។


ភាវនា​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៩៨] ភាវ​នាយ​បហា​តព្វ​ធម៌(១) (ធម៌​ដែល​ត្រូវ​លះ​ដោយ​ភាវនា) អាស្រ័យ​នូវ​ភាវ​នាយ​បហា​តព្វ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ទស្សន​ទុ​កៈ យ៉ាងណា ភាវនា​ទុ​កៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។
 [២៩៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(១) គឺ​សកទាគាមិ អនាគាមិ និង​អរហត្តមគ្គ។ អដ្ឋកថា។
ថយ | ទំព័រទី ២៤១ | បន្ទាប់