[៣០៣] ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ភាវ​នាយ​បហា​តព្វ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ត្រេកអរ រីករាយ នឹង​ភាវ​នាយ​បហា​តព្វ​រាគៈ ភាវ​នាយ​បហា​តព្វ​រាគៈ ព្រោះ​ប្រារព្ធ​នូវ​ភាវ​នាយ​បហា​តព្វ​រាគៈ​នោះ … ឧទ្ធច្ចៈ …ភាវ​នាយ​បហា​តព្វ​ទោមនស្ស​… ឧទ្ធច្ចៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ឧទ្ធច្ចៈ ភាវ​នាយ​បហា​តព្វ​ទោមនស្ស កើតឡើង ភាវ​នាយ​បហា​តព្វ​ទោមនស្ស ប្រារព្ធ​នូវ​ភាវ​នាយ​បហា​តព្វ​ទោមនស្ស …ឧទ្ធច្ចៈ កើតឡើង។ ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នភា​វនា​យបហា​តព្វ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ (ឃើញ) នូវ​ពួក​ភាវ​នាយ​បហា​តព្វ​ក្កិ​លេស ដែល​លះបង់​ហើយ …នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ … ដែល​សន្សំ​ហើយ ក្នុង​កាលមុន …ឃើញច្បាស់ នូវ​ពួក​ភាវ​នាយ​បហា​តព្វ​ក្ខន្ធ ថា​មិន​ទៀង …ត្រេកអរ រីករាយ នភា​វនា​យបហា​តព្វ​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ភាវ​នាយ​បហា​តព្វ​ក្ខន្ធ​នោះ ទិដ្ឋិ …វិចិកិច្ឆា …នភា​វនា​យបហា​តព្វ​ទោមនស្ស កើតឡើង ពួក​ព្រះ​អរិយៈ ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​ភាវ​នាយ​បហា​តព្វ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ភាវ​នាយ​បហា​តព្វ​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ។បេ។ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៤៣ | បន្ទាប់