បច្ចយ​វារៈ


 [៦៦] ឧបា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ជា​ឧបា​ទិន្ន នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ជា​ឧបា​ទិន្ន នឹង​ខន្ធ២ … វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ មហាភូត១ … កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ អនុ​បា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ ឧបា​ទិន្ន​ធម៌​ក្តី អនុ​បា​ទិន្ន​ធម៌​ក្តី ពឹងផ្អែក​នឹង​ឧបា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ជា​ឧបា​ទិន្ន នឹង​ខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ អនុ​បា​ទិន្ន​ធម៌ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ជា​អនុ​បា​ទិន្ន នឹង​ខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។
ថយ | ទំព័រទី ៤៥ | បន្ទាប់