គឺ​កាមុបាទាន​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ទិ​ដ្ឋុ​បា​ទាន កាមុបាទាន​…។ បណ្ឌិត គប្បី​ធ្វើ​ជា​ចក្កៈ​ទាំងអស់​ចុះ។ នោ​ឧបាទាន​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​ឧបាទានក្ខន្ធ១ នូវ​ខន្ធ២ … ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អា​ស្រ័យ​នូវ​នោ​ឧបាទានក្ខន្ធ១ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១ … ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ឧបាទាន​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន អាស្រ័យ​នូវ​ពួក​នោ​ឧបាទានក្ខន្ធ។ ឧបាទាន​ធម៌​ក្តី នោ​ឧបាទាន​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ពួក​ឧបាទាន​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​ឧបាទានក្ខន្ធ១ ខន្ធ២ ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ២។ ឧបាទាន​ធម៌ អាស្រ័យ​នូវ​ឧបាទាន​ធម៌​ផង នូវ​នោ​ឧបាទាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​កាមុបាទាន អាស្រ័យ​នូវ​ទិ​ដ្ឋុ​បា​ទាន​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។
ថយ | ទំព័រទី ៧៦ | បន្ទាប់