[១១៣២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។

បដិ​ច្ច​វារៈ


 [១១៣៣] អកុសលធម៌​ជា​លោកិយ អាស្រ័យ​នូវ​អកុសលធម៌​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
សហជាត​វារៈ​ក្តី។បេ។ បញ្ហា​វារៈ​ក្តី ដូចគ្នា​ក្នុង​បច្ច័យ​ទាំងអស់។

បដិ​ច្ច​វារៈ


 [១១៣៥] អព្យាកតធម៌​ជា​លោកិយ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​លោ​កុត្ត​រៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​លោ​កុត្ត​រៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ២៧២ | បន្ទាប់