នមគ្គារម្មណត្តិកៈ
[២៨] អាស្រ័យនូវធម៌មិនមែនមានមគ្គជាអារម្មណ៍ … អាស្រ័យនូវធម៌មិនមែនមានមគ្គជាហេតុ … អាស្រ័យនូវធម៌មិនមែនមានមគ្គជាអធិបតិ…។
នឧប្បន្នត្តិកៈ
[២៩] ធម៌មិនមែនជាមិនទាន់កើតឡើងហើយ អាស្រ័យនូវធម៌មិនមែនជាមិនទាន់កើតឡើងហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនកើតឡើង អាស្រ័យនូវធម៌មិនមែនជាមិនទាន់កើតឡើងហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនទាន់កើតឡើងហើយក្តី មិនមែនកើតឡើងក្តី អាស្រ័យនូវធម៌មិនមែនជាមិនទាន់កើតឡើងហើយ ទើបកើតឡើងព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនកើតឡើង អាស្រ័យនូវធម៌មិនមែនកើតឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនទាន់កើតឡើងហើយ អាស្រ័យនូវធម៌មិនមែនកើតឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនទាន់កើតឡើងហើយក្តី មិនមែនកើតឡើងក្តី អាស្រ័យនូវធម៌មិនមែនកើតឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនទាន់កើតឡើងហើយ អាស្រ័យនូវធម៌មិនមែនជាមិនទាន់កើតឡើងហើយផង មិនមែនកើតឡើងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ