ធម៌​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី មិនមែន​ជាកុសល​ក្តី មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី មិនមែន​ជាអកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី មិនមែន​ជាកុសល​ផង មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី មិនមែន​ជាអកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៦០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩។
 [៣៦១] ធម៌​មិនមែន​ជា​មិនមែន​វិបាក និង​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​វិបាក និង​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។

នកុ​សល​ត្តិ​កន​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [៣៦២] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក និង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​…។
ថយ | ទំព័រទី ១៥៨ | បន្ទាប់