នកុសលត្តិកនទស្សនត្តិកៈ
[៣៦៦] អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនត្រូវលះដោយទស្សនៈ … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនត្រូវលះដោយភាវនា … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនត្រូវលះដោយទស្សនៈ ទាំងមិនមែនត្រូវលះដោយភាវនា…។
នកុសលត្តិកនទស្សនេនបហាតព្វហេតុកត្តិកៈ
[៣៦៧] អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនមានហេតុដែលត្រូវលះដោយទស្សនៈ … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនមានហេតុដែលត្រូវលះដោយភាវនា … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនមានហេតុដែលត្រូវលះដោយទស្សនៈ ទាំងមិនមែនត្រូវលះដោយភាវនា…។
នកុសលត្តិកនអាចយគាមិត្តិកៈ
[៣៦៨] អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនដល់នូវការសន្សំកពូនឡើង (ដោយកម្មកិលេស) … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនដល់នូវការសន្សំកពូនឡើង … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង…។