នឧបាទិន្នុបាទានិយត្តិកនកុសលត្តិកៈ
[៤០៤] អាស្រ័យនូវធម៌ដែលមិនមែនកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យក និងជាប្រយោជន៍ដល់ឧបាទាន មិនមែនជាកុសល … អាស្រ័យនូវធម៌ដែលមិនមែនកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន មិនមែនជាកុសល … អាស្រ័យនូវធម៌ដែលមិនមែនកម្មប្រកបដោយកិលេស មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនមែនជាកុសល…។
នសងិ្កលិដ្ឋសង្កិលេសិកត្តិកនកុសលត្តិកៈ
[៤០៥] អាស្រ័យនូវធម៌ដែលមិនមែនសៅហ្មង និងគួរដល់សេចក្តីសៅហ្មង មិនមែនជាកុសល … អាស្រ័យនូវធម៌ដែលមិនមែនជាមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនជាកុសល … អាស្រ័យនូវធម៌ដែលមិនមែនជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង មិនមែនជាកុសល…។
នវិតក្កត្តិកនកុសលត្តិកៈ
[៤០៦] អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ និងប្រព្រឹត្តទៅជាមួយនឹងវិចារៈ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាមិនមានវិតក្កៈ និងមិនមានវិចារៈ មិនមែនជាកុសល…។